ប្រាក់ ដាលីន (កើត​ឆ្នាំ​១៩៩៦ ខេត្តកំពង់​ចាម) រស់នៅ​ និង​ធ្វើ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។ គាត់​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​ពី​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ នៅឆ្នាំ​២០១៩។ គាត់បាន​បញ្ចប់ការសិក្សាពីថ្នាក់​ភាសាអង់គ្លេសសំរាប់​សិល្បករ​ បង្រៀន​ដោយ វុធ លីណូ សហស្ថាបនិកនៃ ​គម្រោងសិល្បៈស-ស និង ឱក ព្រហ្មសុដន ជា​ស្ថាបនិកនៃ ក្រុម​អ្នក​របាំប្រុស​ ឱក ព្រហ្ម​សុដន និងវជ្រនាគវង្សា។ លើសពីនេះគាត់​ក៏បាន​បញ្ចប់ថ្នាក់សិល្បៈសហសម័យ​ បង្រៀនដោយ​ សិល្បករ​ ខ្វៃ សំណាង សហស្ថាបនិក​នៃ​គម្រោងសិល្បៈស-ស (ឆ្នាំ​២០១៨)។ គាត់​បាន​ចូលរួម​នៅក្នុង​គម្រោង សិក្ខាសាលា colLABoration ជា​មួយ​និសិ្សត​ផ្នែក​សិល្បៈគ្រប់ទំរង់​នៃ​ សាកលវិទ្យាល័យ ​ឈៀង ម៉ៃ នៅគម្រោងសិល្បៈស-ស (ឆ្នាំ​២០២០)។

ក្នុង​នាម​ជា​សិល្បករ​និងស្ថាបត្យករ គាត់​ប្រើប្រាស់​សម្ភារៈ បែប​ធម្មជាតិ និង​បែបស្ថាបនកម្ម ដើម្បីបង្កើតជាស្នាដៃ​​ចម្លាក់ និងស្នាដៃ​បង្គុំ ដែល​រំលេចឡើង​ជា​ប្រពន្ធ័ចម្លាក់​ផ្តោតសំខាន់លើ​ផលប៉ះពាល់នៃ​ការ​អភិវឌ្ឍន៍ទីក្រុង។ ស្នាដៃ​របស់គាត់​ត្រូវ​បាន​បំផុស​គំនិតដោយ​ធម្មជាតិ និង​ដំណើរការ​នៃការបញ្ចូល​បង្កើតឲ្យ​បាន​ជា​សិល្បៈទស្សន៏ និងការបង្គុំ។ គាត់​បាន​ធ្វើ​ការ​សាកល្បងលើ​ការប្រើប្រាស់​នូវ​សម្ភារៈគ្រប់ទម្រង់ និងផ្តោតលើការ​ប្រើប្រាស់​នូវ​​អត្ថប្រ​យោជន៏ផ្សេងៗនៃ​សម្ភារៈ។ ពិព័រណ៍ទោលរបស់ដាលីន ​សម្ភារនិងក្តីស្រមើស្រមៃ នៅគម្រោងសិល្បៈស-ស ទីក្រុង​ភំ្នពេញ (ឆ្នាំ​២០២១)។ ពិព័រណ៍ជាក្រុម​ដូច​ជា៖ ​ Invisible Voices នៅសណ្ឋាគារ​ ទ្រីឡាញ នៅ​ខេត្ត​សៀមរាប (ឆ្នាំ​២០២០)​​​​​​​​​; របត់​បេតុង នៅភ្នំពេញ (ឆ្នាំ​២០១៩); សារក្នុង​ចិត្ត​ ក្នុង​មហោស្រពរូបថតភ្នំពេញ នៅវិចិត្រសាល​ទទឹម​ (ឆ្នាំ​២០១៩)​; និង ពិព័រណ៍ មុជ នៅ​គម្រោងសិល្បៈស-ស ទីក្រុង​ភំ្នពេញ (ឆ្នាំ​២០១៩)។ គាត់ក៏​បានចូលរួមនៅក្នុងកម្មវិធី​​និវាសដ្ឋានសិល្បៈ ពិសោធន៍ និង​ការ​បើក​ស្ទូឌីយោពី​ គម្រោងសិល្បៈ ស-ស ផងដែរ (ឆ្នាំ​២០១៩)។

Solo Exhibition

  • 2021 Imagine Material, Sa Sa Art Projects, Phnom Penh

Group Exhibitions

  • 2022 Shaking land and water, Jendela, Esplanade-Theatres on the bay, Singapore
  • 2022 The Space In Between, Urbanland, Phnom Penh
  • 2021 introspection, The Dogma Prize Introduces the concept of Saigon
  • 2021 Folding Concrete 2, Part of Contested Modernities Exhibition, Berlin
  • 2020 Invisible Voices, Treeline Gallery, Siem Reap
  • 2019 The Cities, Treeline Gallery, Siem Reap
  • 2019 Message In Mind, Photo Phnom Penh, Tor Tim Art Gallery, Phnom Penh
  • 2019 Folding Concrete, Phnom Penh
  • 2018 Immerse, Contemporary Art class graduate exhibition, Sa Sa Art Projects, Phnom Penh

Open Studio

  • 2019 Merge, Sa Sa Art Projects, Phnom Penh, Cambodia

Talks and Workshops

  • 2022   ‘‘ Light Mission ’’ by Mit Jai Inn, Rong Cheang: A Community Art Studio
  • 2022   Drawing is Free with Sopheap Pich, Rong Cheang: A Community Art Studio
  • 2022   In Conversation with Eng Rithchandaneth, Prak Dalin, Sao Sreymao, Syahrul Anuar and Zarina Muhammad, Esplanade Bay Room, Singapore      
  • 2020   Virtual Dialogue, Treeline Artist Grants Program 2020, Treeline Urban Resort
  • 2020   Exchange Program and workshop, Chiang Mai University, Thailand
  • 2020   Artist Talk by Prak Dalin, Sa Sa Art Projects, Phnom Penh, Cambodia

Residencies

  • 2019   Pisaot artist-in-residence, Sa Sa Art Projects, Phnom Penh, Cambodia

Nomination

  • 2022 The 2022 Sovereign Asian Art Prize

Grants and Awards

  • 2021   Dogma Prize, Ho chi minh city, Vietnam
  • 2020   Treeline Artist Grants, Siem Reap, Cambodia

Collection

  • Aura Contemporary Art Foundation

Education

  • B.A Architecture and Urbanism, Royal University of Fine Arts, Phnom Penh,
  • 2019 Contemporary Art Class, Sa Sa Art Projects, Phnom Penh, 2018

ARTIST