រឿន សុខុម (កើតឆ្នាំ ១៩៨៧ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា) រស់នៅ និងធ្វើការនៅក្នុងខេត្តបាត់ដំបង។ គាត់បានបញ្ចប់ការសិក្សាពីអង្គការ​ហ្វារពន្លឺសិល្បៈ ផ្នែកសិល្បៈទស្សន៍ នៅក្នុងឆ្នាំ២០០៨។ សុខុម គឺជាសិល្បករឈាន​មុខ​មួយរូបក្នុងសហគមន៍​សិល្បៈ​ដ៏​រស់​រវើក​របស់​ខេត្ត​បាត់ដំបង។ ការអនុវត្តរបស់គាត់រួមមាន ការប្រើប្រាស់ពណ៌ទឹក ប្រេង និងអាគ្រីលីក ក៏ដូចជាការសម្ដែង និងការដំឡើង។ សុខុម បានបង្កើតស្ទូឌីយោសិល្បៈបាត់ដំបង ក្នុងឆ្នាំ ២០១២ ដែលជាកន្លែងគ្រប់គ្រងដោយសិល្បករ មានតែមួយគត់នៅក្នុងក្រុង បង្កើតឡើងក្នុងអត្ថន័យជំនួយដល់ការពិភាក្សា និងការបង្កើត ជាជាងការតាំងពិព័រណ៍។ គាត់បានសហការរៀបចំកម្មវិធី “Live Painting” និងការសម្តែងជាច្រើននៅតាមដងផ្លូវខេត្តបាត់ដំបង ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនក្នុងស្រុកបែបខ្នាតធំ ដូចជាអាជីវករនៅផ្សារជាដើម។

សុខុម បានសម្តែងជាមួយផលិតកម្មរស្មីសុខានៃអង្គការហ្វារពន្លឺសិល្បៈនៅប្រទេសកូរ៉េ (ឆ្នាំ ២០១៩) និង Live Painting របស់គាត់សម្រាប់កម្មវិធីសៀកនៅក្នុងប្រទេស កម្ពុជា ជប៉ុន កូរ៉េ និងបារាំង (២០១១-២០១៣)។ ពិព័រណ៍ទោលរបស់គាត់រួមមាន​​ Mid-Century Modernism នៅទីសិល្បៈ ១៩៦១, ខេត្តសៀមរាប (២០១៦); Old Buildings: French Period នៅមជ្ឈមណ្ឌល​ធនធានសោតទស្សន៍បុប្ផាណា, ទីក្រុងភ្នំពេញ; Old Buildings, These Days នៅវិចិត្រសាល The Insider របស់សណ្ឋាគារ InterContinental Phnom Penh (២០១៥)។ ពិព័រណ៍ជាក្រុមរួមមាន Imagining Cambodian Cinema នៅវិចិត្រសាល Rosewood, ទីក្រុងភ្នំពេញ; Beyond Borders (Children of the Mekong) នៅ​ Loft 22, ទីក្រុង ហុងកុង; មហោស្រពទីក្រុងស្អាត នៅក្រុងបាត់ដំបង (២០១៩); Snapshot (Grand Re-Opening) នៅវិចិត្រសាល សង្កែ, ខេត្តបាត់ដំបង (២០១៨)។

Solo Exhibition

  • 2016 Mid-Century Modernism, the 1961 Art Space, Siem Reap 
  • 2015 Old Buildings, These Days, The insider Gallery by InterContinental Phnom Penh
  • 2015 Buildings: French Period, Bophana Center, Phnom Penh

Group Exhibitions

  • 2019 Imagining Cambodian Cinema, Rosewood Art Gallery, Phnom Penh
  • 2019 Beyond Borders (Children of the Mekong), Loft 22, Hong Kong 
  • 2019 S’Art Urban Art Festival, Battambang
  • 2018 Cambodians of the Rice Field, Millon, Paris, France
  • 2018 Snapshot (Grand Re-Opening), Sangker Gallery, Battambang
  • 2017 Battambang Art Fair, Battambang
  • 2017 Improvisations, Sangker Gallery, Battambang
  • 2016 Battambang Bondol Chet, Art Festival, Battambang
  • 2015 Painting exhibition, Au Cabaret Vert Villa, Battambang
  • 2014 Made in Battambang, French Institute, Phnom Penh
  • 2014 Our City Festival, Phnom Penh, Cambodia
  • 2013 Salt and Sugars installation, Sammaki Gallery, Battambang
  • 2012 CHO, Meta House, Phnom Penh

Work Experiences

  • 2019 Phare Ponleu Selpak production Sokha in Korea
  • 2019 25th Phare Ponleu Selpak, French Institute, Phnom Penh
  • 2017 Live Painting for Battambang Art Fair
  • 2014 Keo Jup, Studio Art, Battambang
  • 2014 Selpak Kandia, in front of Psa Nat, long the Sangker river, Battambang
  • 2011-2013 Live Painting for Phare Ponleu Selpak circus show in Cambodia, Japan, France and Europe

Education

  • 2008 Graduated from Phare Ponleu Selpak’s visual art school in Battambang

ARTIST