ស្រី បណ្តូល (កើតនៅឆ្នាំ ១៩៧៣-២០២១, នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា) មរណភាពនៅ ខេត្តបាត់ដំបង។ ចាប់ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ គាត់បានសិក្សាសិល្បៈជាមួយ វិចិត្រករ ជនជាតិបារាំងឈ្មោះ Veronique Decrop នៅសាលា En Art ដែលបានបង្កើតឡើងនៅ ជំរំសាយធូ នៅព្រំដែនថៃ (ហ្វារ)។ បន្ទាប់មកសាលានេះបានផ្លាស់ទីតាំងទៅ ខេត្តបាត់ដំបង ក្នុងឆ្នាំ ១៩៩៤ ដែលជាកន្លែងគាត់ក្លាយជាគ្រូបង្រៀនសិល្បៈនៅទីនោះ ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២១។ ក្នុងនាមជាវិចិត្រករគាត់បានចាប់ផ្តើមធ្វើការក្នុងវិស័យ គំនូរ ចម្លាក់ គំនូរផ្គុំ ការតំឡើង និងការសម្តែង។ ដោយផ្អែកលើអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រកម្ពុជា គាត់បានចរចា និងបង្កើតទំនាក់ទំនងថ្មីជាមួយប្រទេសរបស់គាត់។ គាត់ គឺជាស្ថាបនិក និងជាសាស្រ្តាចារ្យមួយរូបនៅ អង្គការហ្វារពន្លឺសិល្បៈ (PPSA) ដែលជាសាលាបែបសហគមន៏ សម្រាប់សិល្បៈទស្សន៍ និងសិល្បៈសម្តែង ដែលផ្តល់ការអប់រំ និងគាំទ្រផ្នែកសង្គមនៅក្នុងខេត្តបាត់ដំបង។
ក្នុងនាមជាវិចិត្រករមួយរូប បណ្តូល បានចាប់ផ្តើមដាក់តាំងបង្ហាញស្នាដៃរបស់គាត់នៅឆ្នាំ ១៩៩៨ នៅមូលដ្ឋានវិចិត្រសាល រៃយំ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ នៅចន្លោះឆ្នាំ ២០០០ និង ២០២១ គាត់បានរៀបចំការតាំងពិពណ៌នៅទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ហើយបានបោះពុម្ពសៀវភៅពីរក្បាលដែលមានចំណងជើងថា Looking At Angkor and The Land of the Elephants។ គាត់ក៏បានចូលរួមក្នុងការតាំងពិព័រណ៍អន្តរជាតិរួមមាននៅ ប្រទេសន័រវែស ហ្វីលីពីន ថៃ អូស្ត្រាលី សិង្ហបុរី ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ទីក្រុងអ៊ីស្តង់ប៊ុល និងមីយ៉ាន់ម៉ា។
ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២១ បណ្តូលបានធ្វើការនៅ PPSA ជាអ្នកគ្រប់គ្រងសាលាសិល្បៈ គ្រូបង្រៀនសិល្បៈ ហើយថ្មីៗនេះបានក្លាយជាប្រធាននាយកដ្ឋានផ្សព្វផ្សាយសហគមន៍ និងការចូលរួម។ គាត់ធ្វើការដើម្បីលើកស្ទួយសិល្បៈនៅក្នុងសហគមន៍ និងបង្កើតព្រឹត្តិការណ៍សិល្បៈនៅក្នុង ទីក្រុងបាត់ដំបង រួមមានសិល្បៈស្អាត និងមហោស្រពសិល្បៈជំនោរ។ គាត់ក៏បានផ្តួចផ្តើម និងធ្វើការជាមួយក្រុមការងារទៅលើមហោស្រពអាយ៉ងយក្សដំបូងបំផុត នៅខេត្តសៀមរាប ហើយក៏បានចូលរួមនៅក្នុងក្រុមគ្រប់គ្រង មហោស្រពពីនេះ ពីនោះ និងOpen Day សម្រាប់ការបញ្ចប់ការសិក្សារបស់និស្សិតPPSA។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១២ គាត់បានបង្រៀនសិល្បៈទស្សន៏ ដែលសិល្បករខ្មែរកំពុងលេចធ្លោជាច្រើនបានបញ្ចប់ការសិក្សាពី សាលាហ្វារពន្លឺសិល្បៈ។ គាត់មានចំណេះដឹងច្រើនអំពីសិល្បៈ និងវប្បធម៌ ជាពិសេសទាក់ទងនឹងរឿងរ៉ាវរបស់ខេត្តបាត់ដំបង។ នៅចន្លោះឆ្នាំ ២០១៥ និង ២០២១ គាត់បានផ្ដល់ដំណើរទេសចរណ៍ដល់និស្សិត បុគ្គលិក ដើម្បីស្វែងយល់អំពីវប្បធម៌របស់ខេត្តបាត់ដំបង។

Solo Exhibition
- 2016 I want to get married, Java Arts Gallery, Phnom Penh
- 2014 Under Sarong, Romeet Gallery, Phnom Penh
- 2013 Digestion, Romeet Gallery, Phnom Penh
- 2012 Injure, Java Arts Gallery, Phnom Penh
- 2011 Memory of Smoke, TOPAZ ARTS, Queen, New York, USA
Group Exhibitions
- 2020 Culture and environment using old-age materials, French Embassy, Phnom Penh
- 2020 Light the light Phare Ponleu Selpka project, French Institute, Phnom Penh
- 2019 S’Art Urban Art Festival, Battambang
- 2019 Building Histories, Goethe institute, Yangon, Myanmar
- 2019 Phare Ponleu Selpak (PPS) 25th Anniversary, French Institute, Phnom Penh
- 2017 Thai King Funeral, Selpakorn University, Bangkok, Thailand
- 2015 Never forget, Goethe institute, Myanmar and Philippine
- 2014 Digestion, Istanbul
- 2014 Sea art Festival (Digestion), London
- 1998-2010 Bandaul have some exhibition at Norway, Battambang, Phnom Penh, Siem Reap
Performances
- 2016 Evening snacks: near the statue of the King Father, Java Café & Gallery, Phnom Penh
- 2014 Site II, Romeet Gallery, Phnom Penh
- 2013 Digestion, Java Café & Gallery, Phnom Penh
- 2009 The Hawker’s Song, co-produced by Java Arts, Phnom Penh
- 2006 Cambodian history, especially after the Khmer Rouge, Sovanna Phum, Phnom Penh
Residencies
- 2015 Artist-in-residence at the Villa, Yangon, Myanmar
- 2015 Artist-in-residence at Hue Artist Residency, Vietnam
- 2012 Artist-in-residence at Java Arts, Phnom Penh
- 2011 Artist-in-residence at Lower Manhattan Cultural Council’s studios at Governors Island.
Education
- 1987-1991 Studied art with the French artists Veronique Decrop at En Art School
- Srey Bandaul, Phare Ponleu Selpak
- TRIBUTE TO OUR BELOVED LOKRU BANDAUL *RIP*, Phare Ponleu Selpak, August 5, 2021
- Srey Bandol: Grooming the next generation of Cambodian artist, Cobosocial By Naima Morelli, July 4, 2018
- Condition to performance for Cambodia: Interview with Srey Bandaul By Annie Jael Kwan, March 19, 2018
- Isolated Community Under the Sarong, Khmer Times By Marina Shafik, November 20, 2014
- An arts dynamo born in Site Two Refugee Camp, The Phnom Penh Post By Louisa Wright, November 24, 2014
- Mixed Media blends nature, science and art as activism, The Phnom Penh Post By Ou Mom, August 24, 2009
- Impact: An Art Exhibit about landmines in Cambodia, Landmineart.blogsport By Alex Hiniker, July 16, 2009
- ក្រឡេកមើលអង្គរ, Facebook By Preap Chanmara, Auguest 5, 2021