អ៊ូ វណ្ណឌី​ (កើត​ឆ្នាំ​១៩៧៧ ក្នុង​ខេត្ត​កណ្តាល) រស់នៅ​ និង​ធ្វើការ​នៅទីក្រុង ​ភ្នំពេញ។ គាត់​បាន​បញ្ចប់ការ​សិក្សា​ផ្នែកចម្លាក់ទំនើបពីសាកលវិទ្យាល័យ​ ភូមិន្ទវិចិត្រសិល្បៈ នៅទីក្រុង​ភ្នំពេញ​ ក្នុងឆ្នាំ ២០០៥ ហើយ​នឹង​ផ្នែក​គរុគោសល្យនៅ វិ​ទ្យាស្ថាន​ជាតិ​អប់រំ ​ក្នុង​ឆ្នាំ​២០០៦។ ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់ ២០០៨ គាត់គឺ​ជា​សាស្រ្តចារ្យ​នៅ ​វិទ្យាស្ថានជាតិ​អប់រំ​។ 

វណ្ណឌី​ បាន​ចូលរួម​ក្នុង​គម្រោងសិល្បៈសន្តិភាព​កម្ពុជា​ ពី​ឆ្នាំ​២០០៣ ដល់​ ឆ្នាំ​២០០៥។ នេះ​គឺ​ជា​ឱកាសដំបូង​របស់​គាត់ ​​ក្នុង​ការសិក្សាពី​ការ​ធ្វើ​ស្នាដៃ​ពី​ ចម្លាក់ដែក ផ្សារ និង​ការ​កែច្នៃគ្រាប់​ AK-47 ទៅ​ជា​ស្នាដៃ​សិល្បៈដ៏ស្រស់ស្អាត​បង្ហាញពី​ សន្តិភាព។ គាត់​បានក្លាយជា​សិល្បករកម្ពុជា​ដ៏ល្បីឈ្មោះមួយរូប ដែល​បង្ហាញពី​គោលជំហរដ៏រឹងមាំ ​ក្នុង​ការនាំសារទៅកាន់​សង្គម​តាមរយៈ​ស្នាដៃ​របស់គាត់ដូចជា គម្រោង វីរុស​  HIV ដែល​បង្ហាញពីការ​យល់ដឹង​អំពី​មេរោគអេដស៏ សំរាប់​ យូណេស្កូ និងយូនិសេហ្វ និង គម្រោង UNDP ដើម្បី​អបអរសាទរសមិទ្ធផលក្នុង​សកម្មភាពកំចាត់​មីននៅ​កម្ពុជា ​ឆ្នាំ​ ២០០៩។ ស្នាដៃរចនាវិមានសន្តិភាព​របស់​គាត់ «ស្តេចនាគសំរាប់​សន្តិភាពនិងការអភិវឌ្ឍ»​ ត្រូវបានជ្រើសរើសបង្កើត និងត្រូវបានដាក់ជាអចិន្ត្រៃយ៍ នៅក្នុងទី​ក្រុងបាត់ដំបង ដោយប្រើប្រាស់អាវុធដែលប្រមូលបានពីខេត្តបាត់ដំបង។ ស្នាដៃសិល្បៈរបស់គាត់ត្រូវបានដាក់តាំងបង្ហាញពាសពេញប្រទេសកម្ពុជា នៅប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ 

Exhibition

  • 2018 Exhibition, France Ámbassade, Phnom Penh
  • 2010 Mended the Gareing Stone Sculptures, HOTEL DE LA PAIX, Siem Reap
  • 2009 Group Exhibition the Painting and Sculptures, HOTEL DE LA PAIX, Siem Reap
  • 2009 Exhibition the weapon’s sculpture, MATA House, Phnom Penh
  • 2007 Mended the weapon into Sculpture, Organized by PAPC, FCC, Siem Reap
  • 2006 “Build Peace”, HOTEL DE LA PAIX, Siem Reap
  • 2005 “To be Determined”, Wat Phnom exhibition Center (Phnom Penh) display at US Ambassador’s residence, Phnom Penh
  • 2004 “Elements I” Weapon Sculptures project, Java Art Gallery, Phnom Penh
  • “Elements II”, French Culture Center, Siem Reap
  • Display at the US Ambassador’s residence, Phnom Penh
  • “Aftermath” Griffith University Bristone, Australia
  • Display, Abacus Art Space, Siem Reap
  • Display, Amansara Hotel Siem Reap
  • 2002 Mura painting-Phnom Penh water Park
  • 2000 Painting exhibition, French Cultural Center, Phnom Penh
  • 2000 Painting exhibition, Cambodian Hotel, Phnom Penh
  • 2000 Painting exhibition, French Cultural Center, Siem Reap
  • 2000 Mural Painting about HIV/AID awareness for UNESCO and UNICEF

Education and Training

  • 2006-2018 Teacher at International Institute Of Education
  • 2008-2018 Teacher at Toule a Lecol France “Happy Chan Dara Nary Prek Thmey” Kandal Province
  • 2018 Designed Kou Prey Sculpture  For Exhibition  France Ambassade in Phnom Penh.
  • 2017 Designed Buddha Sculpture for ROYAL SAND ‘s Hotel and Resort Sihanoukville ( Koh Rong)
  • 2006 Grand opening contemporary Art by Cambodian and International Artistby Constable Gallerry at Larcge, Siem Reap
  • 2012 Art Work for Khmer Ambassador at Indonesia
  • 2009-2010 Training Garwing Stonne at Kroursa Sela pak’s workshop in Phnom Penh
  • 2009 Project Mine Action’s workshop at UNDP
  • 2007 Designer Peace Monument project “Naga and Development ” Monuments to be sited in Battam Bong Province ( J- Asac)
  • 2004 Cultural Exchange with Griffith University ( Bristone’s Australia )
  • 2003-2004 Peace Art Project in Cambodia
  • 1999-2002 Painting’s Workshop of France Cultural center in Phnom Penh

ARTIST

representative

  • Ms. SASHA Constable FreeLand Artist
  • Tel: +855 12 699 249